Bigo Live គឺជាសហគមន៍សង្គមឡាយស្រ្ទីម(livestream)ដែលរីកលូតលាស់លឿនបំផុតមួយក្នុងពិភពលោក ដែលអ្នកប្រើប្រាស់អាចផ្សាយផ្ទាល់ក្នុងពេលជាក់ស្តែង ដើម្បីចែករំលែករាល់ខណៈពេលនៃជីវិត បង្ហាញពីទេពកោសល្យរបស់ពួកគេ និងប្រាស្រ័យទាក់ទងជាមួយមនុស្សមកពីជុំវិញពិភពលោក។ Bigo Live មានអ្នកប្រើប្រាស់ជាង ៦០០ លាននាក់ នៅក្នុងប្រទេសជាង ១៥០។ បង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៦ Bigo Live គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន BIGO Technology ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
Bigo Live នឹងញ៉ាំងឱ្យទីក្រុងសេអ៊ូលកាន់តែមានភាពរស់រវើកជាមួយកម្មវិធីប្រគល់រង្វាន់ប្រចាំឆ្នាំលើកទី ៧ ក្នុងឆ្នាំ ២០២៦
សេអ៊ូល, ប្រទេសកូរ៉េខាងត្បូង -
Media OutReach Newswire - ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ - Bigo Live ដែលជាបណ្តាញសង្គមឡាយស្រ្ទីម រីកលូតលាស់លឿនបំផុតមួយក្នុងពិភពលោក ហើយមានអ្នកប្រើប្រាស់ជាង
៦០០ លាននាក់ នៅក្នុងជាង ១៥០ ប្រទេសនោះបានប្រកាសរៀបចំកម្មវិធីដ៏លេចធ្លោប្រចាំឆ្នាំលើកទី ៧ របស់ខ្លួន គឺ
BIGO Awards Gala។ ក្រោមប្រធានបទ "SEOUL LIGHTS, BIGO NIGHTS" កម្មវិធីដ៏គួរឱ្យទន្ទឹងរង់ចាំនេះ នឹងប្រព្រឹត្តទៅនៅសាលមហោស្រព KBS Hall ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ ដើម្បីអបអរសាទរនូវចំណង់ចំណូលចិត្ត និងការច្នៃប្រឌិតរបស់សហគមន៍អ្នកបង្កើតមាតិកា (content creators) ទូទាំងពិភពលោកក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។
ប្រធានបទនៃឆ្នាំនេះគឺ "SEOUL LIGHTS, BIGO NIGHTS" ដែលឆ្លុះបញ្ចាំងពីស្មារតីនៃព្រឹត្តិការណ៍នេះ ដែលថាមពលរបស់អ្នកបង្កើតមាតិកា Bigo Live នឹងញ៉ាំងឱ្យទីក្រុងសេអ៊ូលកាន់តែមានពន្លឺចែងចាំង។ កម្មវិធី Gala នឹងផ្តល់កិត្តិយសដល់ការខិតខំប្រឹងប្រែង និងទេពកោសល្យរបស់អ្នកបង្កើតមាតិកា និងគ្រួសារ នៅលើកម្មវិធី ដោយប្រែក្លាយរាល់ខណៈពេលនីមួយៗឱ្យទៅជាការអបអរសាទររួមគ្នា ដែលមានភាពវិសេសវិសាល និងមិនអាចបំភ្លេចបាន។ ទីក្រុងសេអ៊ូលត្រូវបានជ្រើសរើសជាទីក្រុងម្ចាស់ផ្ទះសម្រាប់កម្មវិធី BIGO Awards Gala ឆ្នាំនេះ ដោយសារវាជាចំណុចប្រសព្វនៃការច្នៃប្រឌិត បច្ចេកវិទ្យា និងវប្បធម៌ ដែលឆ្លុះបញ្ចាំងពីសហគមន៍ដ៏សកម្ម និងមានការតភ្ជាប់ទូទាំងពិភពលោក ដែល Bigo Live កំពុងបន្តកសាង។
ព្រឹត្តិការណ៍ដែលពោរពេញដោយតារាល្បីៗនេះ នឹងស្វាគមន៍ភ្ញៀវកិត្តិយសលើសកលលោកជាង ១,២០០ មកពីទូទាំងតំបន់អាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកខាងជើង អាមេរិកខាងត្បូង និងអាហ្វ្រិក។ កម្មវិធីអបអរសាទរនឹងចាប់ផ្តើមជាមួយនឹងព្រឹត្តិការណ៍ដើរលើកម្រាលព្រំក្រហមជាសាធារណៈ ដែលផ្តល់នូវទិដ្ឋភាពដំបូងនៃថាមពល និងភាពរស់រវើកនៃព្រឹត្តិការណ៍នេះ។
"ថាមពលដ៏រស់រវើករបស់ទីក្រុងសេអ៊ូល គឺជាផ្ទាំងទស្សនីយភាពដ៏ល្អឥតខ្ចោះសម្រាប់កម្មវិធី Gala ឆ្នាំ ២០២៦ របស់យើង" នេះគឺជាប្រសាសន៍របស់អ្នកនាំពាក្យមកពី Bigo Live។ "'SEOUL LIGHTS, BIGO NIGHTS' គឺលើសពីប្រធានបទទៅទៀត វាគឺជាការឆ្លុះបញ្ចាំងពីរបៀបដែលអ្នកបង្កើតមាតិការបស់យើង ញ៉ាំងឱ្យកម្មវិធីនេះមានពន្លឺចែងចាំងតាមរយៈទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់ពួកគេ។ យើងមានក្តីរំភើបយ៉ាងខ្លាំង ក្នុងការនាំយកសហគមន៍សកលរបស់យើងមកជួបជុំគ្នានៅក្នុងទីក្រុងដ៏រស់រវើកនេះ ដើម្បីអបអរសាទរនូវសមិទ្ធផលរបស់ពួកគេ និងទំនាក់ទំនងដ៏រឹងមាំដែលពួកគេបានកសាងឡើង។"
ពិធីនេះនឹងផ្តល់កិត្តិយសដល់អ្នកបង្កើតមាតិកា និង "គ្រួសារ" ជាង ២០០ នាក់ សម្រាប់ការរួមចំណែកដ៏ឆ្នើមរបស់ពួកគេក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយអ្នកឈ្នះនឹងទទួលបាននូវពានរង្វាន់ និងរង្វាន់នៅក្នុងកម្មវិធី (in-app rewards) ហើយអ្នកដែលទទួលបានកិត្តិយសដែលត្រូវបានជ្រើសរើសមួយចំនួន ក៏នឹងត្រូវបង្ហាញខ្លួននៅលើផ្ទាំងប៉ាណូឌីជីថលដ៏លេចធ្លោ ដែលមានក្នុងតំបន់ផ្សព្វផ្សាយលំដាប់ខ្ពស់ Gangnam ដែលជាការពង្រីកការទទួលស្គាល់ឱ្យកាន់តែទូលំទូលាយលើសពីបណ្តាញសង្គមរបស់ខ្លួន។
រាត្រីនេះក៏នឹងមានការបង្ហាញនូវការសម្តែងដ៏ទាក់ទាញ និងសម្បូរបែបផងដែរ មានចាប់តាំងពីប្រគុំតន្ត្រីផ្ទាល់ រហូតដល់ការសម្តែងក្រុមតន្រ្តីពីសំណាក់សិល្បករអន្តរជាតិ រួមទាំងការចូលរួមបង្ហាញពិសេសពីក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង ហ្វីហ្វធី ហ្វីហ្វធី (FIFTY FIFTY) និង ទ្រីបលអេស (tripleS), ដែលបង្កើតបាននូវបរិយាកាសដ៏អស្ចារ្យ ដែលជាកន្លែងនៃការច្នៃប្រឌិតកម្រិតសកលបានមកជួបជុំគ្នាជាមួយចង្វាក់ភ្លេងរួមគ្នាតែមួយ។
នៅពេលដែលរាត្រីនេះពោរពេញដោយភាពរំភើបញាប់ញ័រ Bigo Live ក៏នឹងបង្ហាញនូវបណ្តុំ blind-box ផ្តាច់មុខនៃម៉ាស្កូតដែលរួសរាយឈ្មោះ mini-Dino សម្រាប់សន្សំទុក ដែលនាំមកនូវភាពភ្ញាក់ផ្អើលបន្ថែមទៀតសម្រាប់រាត្រីនេះ។
សម្រាប់អ្នកតាមដានលើសកលោក កម្មវិធី BIGO Awards Gala 2026 នឹងត្រូវមានការផ្សាយបន្តផ្ទាល់នៅលើប៉ុស្តិ៍ Music Live House របស់ Bigo Live (Bigo ID: music) និងគេហទំព័រផ្លូវការ Bigo.tv។ ការផ្សាយបន្តផ្ទាល់នឹងចាប់ផ្តើមជាមួយនឹងព្រឹត្តិការណ៍ដើរលើកម្រាលព្រំក្រហមនៅម៉ោង ៣:០០ រសៀល (ម៉ោង GMT+9) បន្ទាប់មកគឺពិធី Gala Ceremony នៅម៉ោង ៧:០០ យប់ (ម៉ោង GMT+9)។ អ្នកទស្សនានៅក្នុងបន្ទប់ឡាយស្រ្ទីម អាចបោះឆ្នោតឱ្យអ្នកបង្កើតមាតិកា និង "គ្រួសារ" ដែលខ្លួនស្រឡាញ់បានក្នុងអំឡុងរាត្រី gala សម្រាប់រង្វាន់ពិសេសចំនួនបីគឺ៖ "MOST POPULAR BROADCASTER", "MOST POPULAR FAMILY" និង "GALA STAR" ។
ដើម្បីចូលរួមជាមួយសហគមន៍សកលរបស់ Bigo Live និងតាមដានទស្សនាកម្មវិធី BIGO Awards Gala 2026 សូមទាញយកកម្មវិធី Bigo Live ឬចូលទៅកាន់គេហទំព័រផ្លូវការ។ សូមតាមដាន Bigo Live នៅលើ Facebook និង Instagram សម្រាប់ព័ត៌មានថ្មីៗបំផុត។
https://www.bigo.sg/
BIGO Awards Gala 2026

The issuer is solely responsible for the content of this announcement.
Bigo Live
ISSUER:
Bigo Live
CATEGORY:
Social Media
READ IN:
English, Indonesian, Japanese, Korean, Urdu, Thai, Traditional Chinese, Simplified Chinese, Vietnamese, Malay, Burmese, French, German, Spanish, Polish, Dutch, Italian, Turkish, Arabic, Russian, Portuguese, English, English, Spanish
PUBLISHED ON:
21 Jan 2026 10:00am
Past Press Releases
MORE
#Social Media
#Event & Exhibition
21 January 2026 9:00am HKT
Bigo Live to Illuminate Seoul with Seventh Annual Awards Gala in 2026
#Entertainment
#Lifestyle
25 August 2025 3:00pm HKT